កម្លាំងសមត្ថកិច្ចចំរុះខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងស្តុកឈើរបស់ជនជាតិវៀតណាម


       ស្ទឹងត្រែង: កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង នៅវេលាម៉ោងប្រមាណ០៨ និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការឡោមព័ទ្ធ និងបង្ក្រាបឃ្លាំងស្តុកឈើប្រណិតរបស់ថៅកែវៀតណាមមួយកន្លែងស្ថិតនៅចំណុចកំពង់ទឹកជិតគល់ស្ពានថ្មី នៅភូមិបាចុង សង្កាត់ព្រះបាទ
ក្រុង.ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចដែលចូលរួមប្រតិបត្តិការនេះ បានឲ្យដឹងថា បន្ទាប់ពីបានឡោមព័ទ្ធ ក្រុមចម្រុះបាននាំគ្នាចូលទៅពិនិត្យមើលទៅឃើញមានឈើប្រណិតៗ ចំនួន០៤ទូក និងរថយន្តបែនចំនួន០១គ្រឿង មានចំនួនសរុបប្រមាណ៣០ម៉ែត្រគូប។ ក្រោយឆែកឃើញ កម្លាំងសមត្ថកិច្ចចម្រុះ កំពុងចាត់វិធានការជាបន្តបន្ទាប់តាមផ្លូវច្បាប់តទៅទៀត។

ប្រភព TVFB

កែសម្រួលដោយ៖ khofall.tk
ចងមើលការអប់រំច្រើនទៀត ចុចទីនេះ!!

loading...

No comments:

Post a Comment

កម្មវិធីប្រកួតកីឡាសាមគ្គី HRH2019 ដោយ និស្សិតអាហារូបករណ៏ព្រះរាជទានប្រទេសថៃឆ្នាំ២០១៩.. កម្មវិធីប្រកួតកីឡាសាមគ្គី HRH2019 ដោយ និស្សិតអាហារូប...

KHMER TUBE